វគ្គបណ្តុះបណ្តាល​លែងហាំ​សម្រាប់ស្ត្រី
ព័ត៌មាន & ព្រឹត្តិការណ៍ / មេត្រីភាពកម្ពុជា / 25-Dec-2023

មេត្រីភាពកម្ពុជា​បានរៀបចំ វគ្គបណ្តុះបណ្តាល​លែងហាំស្ត្រី ដល់ក្រុម​អ្នកដឹកនាំ​ស្ត្រី​រយៈ​ពេល​៥ថ្ងៃនៅខេត្ត​ពោធិសាត់ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ​២០២៣។ វគ្គបណ្តុះបណ្តាលដល់ក្រុម​ស្ត្រី​នេះ​ជាលើកទី១ សម្រាប់អ្នកដឹកនំាស្ត្រី ក្នុង​គោលបំណង​ជួយ​អោយ​ពួកគេមាន​សមត្ថភាព​បន្ថែម​នៅក្នុងការដឹកនាំ​ក្រុម បង្រៀន​ព្រះបន្ទូល​ នៅក្នុង​ក្រុមជំនុំ​និមួយ ព្រម​ទាំង​មាន​ឱកាស​ប្រកបជាមួយ​អ្នក​ដឹកនាំ​ស្ត្រីដទៃទៀត​ដែលពី​បណ្តា​ក្រុមជំនុំ​មេត្រីភាពទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។

វគ្គបណ្តុះបណ្តាល​មាន​ការចូលរួម​បង្រៀន​ដោយ លោកគ្រូ គង្វាល​ ស៊ីន សំណាង និង​លោកគ្រូគង្វាល វ៉ា វចនា ព្រមទាំងអ្នក​ដឹកនាំ​ផ្សេងៗទៀត។​

​​