បោះជំរុំយុវជនមេត្រីភាពកម្ពុជា
ព័ត៌មាន & ព្រឹត្តិការណ៍ / មេត្រីភាពកម្ពុជា / 13-Apr-2024

កម្មវិធីបោះជំរុំយុវជនមេត្រីភាព​ក្នុងបណ្ដាក្រុមជំនុំមេត្រីភាពកម្ពុជា ដែលប្រព្រឹត្តទៅនៅក្នុងខេត្តរតនៈគីរី ភូមិកោះប៉ង់ ឃុំតាវែងក្រោម ស្រុកតាវែង ក្រោមបាវចនា "ចូរសម្លឹងទៅព្រះជាទី១" រយៈពេល​ពីរយប់ បីថ្ងៃ ចាប់ពីថ្ងៃទី ០៩-១១ ខែ​មេសា ឆ្នាំ​២០២៤។

គោលបំណង៖ ដើម្បីជួយយុវជនរីកចម្រើន​សេចក្តីជំនឿនៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ហើយ​អាចឆ្លើយតបជីវិតនៅក្នុងការរស់នៅ​របស់គេគ្រប់កាលៈទេសៈ ដើម្បីជាបន្ទាល់ និង​ថ្វាយសិរីរុងរឿងដល់ព្រះ។

ពួកគេ​បានរៀន​សិក្សា​តាមរយៈគម្រូរជីវិត​របស់​លោកយ៉ូសែប ដែល​ព្រះ​បាន​ធ្វើការ និង​រៀបចំ​ផែនការជីវិត​របស់លោកយ៉ូសែប ព្រមទាំង​ព្រះហឫទ័យស្មោះត្រង់​នឹងសេចក្តីសន្យា​របស់​ទ្រង់។


យុវជនជនជាតិភាគតិចនាំការថ្វាយបង្គំ​ដោយច្រៀងជាភាសា​របស់​គេ

ការបង្រៀន​ព្រះបន្ទូល​ដោយ​លោកគ្រូ ស៊ីន ជាអ្នកដឹកនាំក្រុមជំនុំ​ក្នុង​ខេត្តរតនៈគីរី



ដើម្បី​មើលរួបភាព​បន្ថែម​ សួម​ចុចលើដំណរនេះ